ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ និងកងកម្លាំងអាហ្វហ្គានីស្ថានប៉ះទង្គិចគ្នា បើទោះមានកិច្ចពិភាក្សាគ្នា ពីការឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព

បរទេស៖ កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកបះបោរតាលីបង់ បានបង្កសង្គ្រាមដាក់គ្នា ក្នុងរយៈពេល២៤ម៉ោង បើទោះជាមន្ត្រីសហរដ្ឋអាមេរិកនយាយថា មានការវិវត្តទៅមុខ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីបញ្ចប់ជម្លោះមានរយៈពេល១៨ឆ្នាំ។

ក្រសួងការពារជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសមួយ បានសម្លាប់មេបញ្ជាការតាលីបង់ជាន់ខ្ពស់មួយរូប នៅក្នុងខេត្ត Balkh ភាគខាងជើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍។

ក្រសួងបាននិយាយយ៉ាងដូច្នេះថា “ជាលទ្ធផលនៃការវាយប្រហារតាមអាកាស ធ្វើឡើងដោយកងទ័ពអាកាសអាហ្វហ្គានីស្ថាន លោក Mawlavi Sardar Mohammad ជាសមាជិកដ៏សំខាន់មួយរូប នៃគណៈកម្មាធិការយោធាតាលីបង់ ត្រូវបានសម្លាប់ រួមជាមួយមនុស្ស៨នាក់ផ្សេងទៀត”៕ ប្រែសម្រួល៖ប៉ាង កុង

To Top