ព័ត៌មានអន្តរជាតិ

បុរសម្នាក់បានធ្វើអត្តឃាតនៅឥណ្ឌា ដោយសារតែខ្លាចកូរ៉ូណាវីរុស

បរទេស៖ កូរ៉ូណាវីរុស ដែលកំពុងតែបង្កការភិតភ័យ ដល់ពិភពលោកនាពេលបច្ចុប្បន្ន បានឆក់យកជីវិតបុរសចំណាស់ម្នាក់ ដោយរូបគាត់មិនទាន់ បានឆ្លងវីរុសថ្មីនេះឡើយ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Ibtimes។

បុរសជនជាតិឥណ្ឌាមានវ័យ៥០ឆ្នាំ ឈ្មោះ ខេ បាឡាគ្រីស្នាយ៉ា មានការភ័យខ្លាចជាខ្លាំង អំពីវីរុសឆ្លងថ្មី ក្រោយពីបានអានរឿងរ៉ាវ ពាក់ព័ន្ធនឹងអ្នកស្លាប់ និងមើលវីដេអូ ដែលគេចែករំលែក នៅលើបណ្ដាញសង្គម។ នៅពេលគាត់មានអាការៈផ្ដាសាយធំ គាត់បានទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆ័យ។

ផ្ទាំងពាណិជ្ជកម្ម

ចំណែកវេជ្ជបណ្ឌិត ព្យាបាលគាត់ និងបាននិយាយប្រាប់គាត់ថា រូបគាត់មិនបានឆ្លងកូរ៉ូណាវីរុសនោះទេ ប៉ុន្តែផ្ទុយទៅវិញ គាត់មិនបានស្តាប់សម្តីគ្រូពេទ្យ និងក្រុមគ្រួសាររបស់គាត់នោះឡើយ ហើយដោយសារភាពភ័យខ្លាច បុរសវ័យចំណាស់រូបនេះ ក៏បានចងកសម្លាប់ខ្លួន ព្រោះខ្លាចឆ្លងបន្ត ទៅក្រុមគ្រួសាររបស់គាត់៕ ប្រែសម្រួល៖ប៉ាង កុង

To Top