ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិក៖ ភាពតានតឹងនៅស៊ីរី ទំនងមិនធ្វើឲ្យរញ្ជួយ ដល់ផែនការ មីស៊ីលរុស្ស៊ីរបស់តួកគី

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាពជាប់គាំងរវាងប្រទេសតួកគីនិងរុស្ស៊ី ជុំវិញការកើនឡើងនៃប្រតិបត្តិការវាយលុកស៊ីរី ក្នុងតំបន់ Idlib ហាក់មិនធ្វើឲ្យរញ្ជួយដល់ ផែនការទួកគីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរុស្ស៊ីនោះទេ។ 

កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក បាននិយាយប្រាប់ដោយខឹងសម្បារ ឲ្យរុស្ស៊ីដកថយដើម្បីទុកឲ្យតួកគីធ្វើការសងសឹក ក្រោយពីកងទ័ពតួកគីជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រទេសទាំងពីរនេះ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ពីបទរំលោភកិច្ចព្រមព្រៀងគ្នា ដែលមានគោលបំណងទប់ស្កាត់ជម្លោះ។ 

យោងតាមសេចក្តីរាយការណ៍ មន្ត្រីអាមេរិករូបនោះ  បាននិយាយក្រោយកិច្ចពិភាក្សាគ្នានៅតួកគីថា តួនាទីបំផ្លិចបំផ្លាញរបស់រុស្ស៊ី កំពុងតែធ្វើឲ្យមានឥទ្ធិពល ប៉ះពាល់ដល់អាជ្ញាធរតួកគី ប៉ុន្តែមិនបណ្ដាលឲ្យមានការផ្លាស់ប្តូរគោលនយោបាយ ស្តីពីប្រព័ន្ធការពារដែនអាកាស S-400 នោះឡើយ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top