ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ អាមេរិក ចិននិងរុស្ស៊ី ធ្វើឲ្យពិភពលោកកាន់តែគ្រោះថ្នាក់

បរទេស៖ ប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយបញ្ឆិតបញ្ឆៀង ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសចិន និងប្រទេសរុស្ស៊ី ថាបង្កឲ្យមានភាពមិនទុកចិត្តគ្នា និងអសន្តិសុខជាសាកល តាមរយៈការប្រកួតប្រជែងអំណាចគ្នា ដែលអាចគម្រាមកំហែងដល់ការប្រកួតប្រជែង អាវុធនុយក្លេអ៊ែថ្មី។ 

នៅក្នុងបើកសុន្ទរកថានៅសន្និសីទសន្តិសុខប្រចាំឆ្នាំទីក្រុង Munich ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានបង្ហាញពីវិធីសាស្ត្ររបស់ប្រទេស មហាអំណាចធំៗទាំង៣ ចំពោះកិច្ចការសកលលោក និងបានលើកឡើងពីការប្តេជ្ញារបស់លោក ត្រាំ ដែលថា នឹងធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យជាថ្មី។ 

យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោក ជាអតីតរដ្ឋមន្ត្រីការបរទេសប្រជាធិបតេយ្យសង្គម ដែលនិយាយពីសិទ្ធិអំណាច អនុវត្តគោលនយោបាយការបរទេសនោះ បានមានប្រសាសន៍ដូច្នេះថា “អស្ចារ្យជាថ្មីម្តងទៀត បើទោះជាប៉ះពាល់ដល់ប្រទេសជិតខាងនិងដៃគូនានាក៏ដោយ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top