តូក្យូ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន ប្រកាសជាផ្លូវការ និងបានជំរុញ ឲ្យសាធារណៈជន ជៀសវាងពីហ្វូងមនុស្ស និងការប្រមូលផ្តុំ ដែលមិនចាំបាច់ រួមទាំងរថភ្លើងដឹកអ្នកដំណើរ ដើម្បីការពារមេរោគថ្មីនេះ ពីការរីករាលដាល នៅក្នុងប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
លោក Katsunobu Kato បានព្រមានថា ប្រទេសនេះកំពុងឈានចូល ដំណាក់កាលថ្មីមួយ នៅក្នុងការផ្ទុះឡើង នៃវីរុសថ្មី ដែលបានឆ្លង ដល់មនុស្សជិត៦០នាក់ នៅក្នុងប្រទេសជប៉ុន។ លោកបាននិយាយបន្ទាប់ ពីកិច្ចប្រជុំក្រុមអ្នកជំនាញថា យើងចង់ស្នើសុំឲ្យសាធារណជនជៀសវាង ការប្រមូលផ្តុំ ដែលមិនចាំបាច់ និងបន្ទាន់។ យើងចង់ឲ្យមនុស្សចាស់ និងអ្នកមានលក្ខខណ្ឌមុនជៀស វាងកន្លែងដែលមានមនុស្សច្រើន ។
លោកបានប្រាប់សន្និសីទកាសែតមួយថា ខ្ញុំគិតថា វាជាការសំខាន់ណាស់ យើងត្រូវប្រើកម្លាំងសមូហភាពរបស់ជប៉ុន។ យើងមានបំណងស្នើ ដល់ប្រជាជនជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការ របស់ពួកគេហើយវានឹងធ្វើឲ្យមនុស្សគ្រប់គ្នា រួបរួមគ្នាដើម្បីដោះស្រាយជំងឺឆ្លងនេះ ។
លោក Kato បានបន្ថែមថា ករណីដែលមិនមានបណ្តាញបញ្ជូនច្បាស់ និងមានការពាក់ព័ន្ធនឹងមនុស្ស មិនបានធ្វើដំណើរទៅកាន់ប្រទេសចិនដែលការផ្ទុះឡើងនេះបានន័យថា ប្រទេសជប៉ុនកំពុងឈានចូលដំណាក់កាលថ្មីមួយ ។
រដ្ឋាភិបាលនឹងធ្វើសេចក្តីព្រាង ការណែនាំថ្មីសម្រាប់វេជ្ជបណ្ឌិត អំពីពេលណា អាចសង្ស័យថា អាចកើតមានការ ឆ្លងមេរោគវីរុស និងសម្រាប់ប្រជាជន សាមញ្ញដើម្បីដឹងថា ពេលណាត្រូវស្វែងរកការព្យាបាល ។ ប្រទេសជប៉ុន បានជំរុញឲ្យប្រជាជនទីក្រុងតូក្យូ ព្យាយាមធ្វើទូរគមនាគមន៍ ឬចៀសវាងការធ្វើដំណើរក្នុងម៉ោងមមាញឹក ដើម្បីងាយស្រួលក្នុងការកកស្ទះចរាចរណ៍ ក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូរដូវក្តៅ ៕ ដោយ៖លី ភីលីព