ព័ត៌មានអន្តរជាតិ

News Update៖ វីរុស COVID-19 សម្លាប់ពលរដ្ឋចិន លើសពី១.៨០០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ថា គណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការសុខាភិបាល បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងរហូតដល់១.៨៦៨នាក់ គិតត្រឹមថ្ងៃអង្គារនេះ ក្រោយពីមនុស្ស៩៨នាក់ទៀតបានបាត់បង់ជីវិត ។

ពលរដ្ឋនៅទូទាំងប្រទេសជិត៧២.៥០០នាក់ បានឆ្លងវីរុសថ្មី COVID-19 ដែលបានផ្ទុះឡើងជាលើកដំបូងនៅក្នុងខែធ្នូ នៅមុនពេលឆ្លងរាលដាលខ្លាំងក្លានៅទូទាំងប្រទេស ។

នៅថ្ងៃអង្គារនេះ មានសេចក្តីរាយការណ៍នៃករណីថ្មីចំនួន១.៨៨៦នាក់ ដែលទាបជាតួលេខកាលពីថ្ងៃចន្ទ ហើយក៏ជាថ្ងៃតែមួយគត់ដែលទាបបំផុតនៃករណីថ្មីនៅក្នុងខែនេះ ។

ភាគច្រើននៃអ្នកស្លាប់ រស់នៅខេត្តហឺប៉ី ដែលជាកន្លែងវីរុសផ្ទុះឡើងយ៉ាងខ្លាំង ដែលមាន៥នាក់ ដែលត្រូវបានគេរាយការណ៍ដំបូងនៅក្នុងប្រទេស ។

ក្រោពីខេត្តហឺប៉ី មានករណីថ្មីជាច្រើន ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលមានត្រឹមតែ៧៩ករណីប៉ុណ្ណោះ ដែលទាបជាងតួលេខ៨៩០ករណី គិតពីថ្ងៃទី០៤ ខែកុម្ភៈ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top