វ៉ាស៊ីនតោន៖ អ្នកតាមដានអាកាសចរណ៍ ម្នាក់បានឲ្យដឹងនៅថ្ងៃពុធនេះថាយន្តហោះ ស៊ើបការណ៍ មួយគ្រឿងរបស់សហរដ្ឋអាមេរិក បានហោះមកលើប្រទេស កូរ៉េខាងត្បូង ក្នុងបេសកកម្មមួយដើម្បីតាមដាន ប្រទេសកូរ៉េខាងជើង។
យន្តហោះកងទ័ពជេីង អាកាសរបស់អាមេរិក បានជាប្រភេទយន្តហោះ E-8C ឬ JSTARS របស់សហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញនៅលើមេឃ នៅលើដែនអាកាសរបស់កូរ៉េខាងត្បូងនៅចម្ងាយ ២៩,០០០ ហ្វីតកាលពីថ្ងៃមុន។
ក្នុងនាមជាវេទិកាសម្រាប់ការបញ្ជា និងត្រួតពិនិត្យដែនអាកាស ការឃ្លាំមើល និងការឈ្លបយកការណ៍ប្រព័ន្ធ E-8C ត្រូវបានគេដឹងថា មានសមត្ថភាពតាមដានចលនាកងទ័ព និងឧបករណ៍របស់កូរ៉េខាងជើង យ៉ាងជិតស្និទ្ធរួមទាំងមីស៊ីលនិងកាំភ្លើងធំ៕ ដោយ ឈូក បូរ៉ា