តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ទូរទស្សន៍ Press TV បានផ្សាយថា មន្ត្រីមួយរូប របស់ប្រទេសអ៊ីរ៉ង់ បានថ្លែងកាលពី ថ្ងៃអង្គារថា អ៊ីរ៉ង់ អាចនឹងចាត់វិធានការណ៍ ប្រឆំាងនឹងក្រុមហ៊ុន Samsung ក្រោយពីក្រុមហ៊ុន បានសម្រេចចិត្ត ស្នើឲ្យរិតត្បិត លើបណ្តាអ្នក ប្រើប្រាស់អ៊ីរ៉ង់ ។
លោក Mohammad Jafar Na’nakar ប្រធាននាយកដ្ឋាន ច្បាប់ចំណុះ ឲ្យក្រសួងព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT)បានឲ្យដឹងថា អ៊ីរ៉ង់ អាចបដិសេធ ចំពោះការចូលមក របស់ក្រុមប្រតិបត្តិករ និងបុគ្គលិក Samsung និងធ្វើដូចអ្វីដែល ជាការហាមប្រាម លើការចុះបញ្ជី របស់ទូរស័ព្ទដៃ ចល័តរបស់ ក្រុមហ៊ុន Samsung នៅលើបណ្តាញ ទូរស័ព្ទចល័តអ៊ីរ៉ង់ ។
គាត់បានថ្លែងថា ICT បានជំរុញឲ្យក្រុមហ៊ុន Samsung ធ្វើការកែតម្រូវនូវការ ហាមប្រាមរបស់ខ្លួនវិញ លើការលក់app ដល់អ្នកប្រើប្រាស់អ៊ីរ៉ង់ នៅលើ Galaxy Store ។
លោក Na’nakar បានថ្លែងថា ការរិតត្បិតរបស់ក្រុមហ៊ុន Samsung មកលើបណ្តាញរបស់អ៊ីរ៉ង់ ដល់ Galaxy Store ដែលចូលបង្គាប់ឲ្យអនុវត្តន៍ នៅដើមខែមីនា ដែលនឹងធ្វើឲ្យ មានការលំបាក កាន់បំផុតសម្រាប់ អ្នកផលិត app និងអ្នកជំនួញនៅក្នុងប្រទេសអ៊ីរ៉ង់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា