ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ នឹងបញ្ជូនយន្តហោះ ទៅជម្លៀសពលរដ្ឋខ្លួនចេញពីនាវា រងការវាយប្រហារ ដោយវីរុសនៅជប៉ុន

បរទេស៖ រដ្ឋាភិបាលកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា តៃវ៉ាន់គ្រោងធ្វើការបញ្ជូនយន្តហោះមួយគ្រឿង នៅក្នុងសប្ដាហ៍នេះ ទៅជម្លៀសពលរដ្ឋតៃវ៉ាន់ ចេញពីនាវាទេសចរណ៍ដែល រងការវាយប្រហារដោយកូរ៉ូណាវីរុស នៅក្នុងប្រទេសជប៉ុន។

អនុរដ្ឋមន្ត្រីសុខាភិបាលតៃវ៉ាន់ លោក ហូ ជីគុង បាននិយាយប្រាប់អ្នកសារព័ត៌មានថា យន្តហោះនោះនឹងទៅដល់ជប៉ុន យ៉ាងលឿនបំផុតនៅរសៀលថ្ងៃសុក្រ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា មានពលរដ្ឋតៃវ៉ាន់ជាង២០នាក់ នៅលើនាវាទេសចរណ៍ Diamond Princess ដែលមានការឆ្លងកូរ៉ូណាវីរុសដ៏ធំបំផុត នៅខាងក្រៅប្រទេសចិន ហើយនាវានេះ គឺប្រតិបត្តិការដោយក្រុមហ៊ុន Carnival Corp ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចាប់តំាងពីទៅដល់ទីក្រុងយ៉ូកូហាម៉ា នាថ្ងៃទី០៣ ខែកុម្ភៈម្ល៉េះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top