ព័ត៌មានអន្តរជាតិ

បណ្តាមេដឹកនាំ ពិភពលោកជាង ១៦០ប្រទេស សម្តែងការគាំទ្រដល់ប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹង វីរុសកូរ៉ូណា

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រតិភូជាន់ខ្ពស់ចិនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាមេដឹកនាំមកពី បណ្តាប្រទេសជាង១៦០ និងអង្គការអន្តរជាតិចំនួន៣០ បានសម្តែងការគាំទ្រអស់ពីសម្មានចិត្តរបស់ពួកគេ និងគាំទ្រាំដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺបង្កឡើងដោយ COVID-19 ។

លោក Chen Xu តំណាងប្រទេសចិន ប្រចំានៅអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការទប់ស្កាត់ និងត្រួតពិនិត្យរបស់ប្រទេសចិន មិនត្រឹមតែរក្សានូវអាយុជីវិតប៉ុណ្ណោះទេ ថែមទាំងគិតអំពីពេលវេលា សម្រាប់ការរៀបចំរបស់ពិភពលោកផងដែរ ។

គាត់បានថ្លែងថា “សម្រាប់ចលនានេះ យើងចាំបាច់ទទួលយកនូវគោលបំណង វិចារណញ្ញាណ និងអាកប្បកិរិយាបែបវិទ្យាសាស្ត្រ ឆ្ពោះទៅមកទប់ស្កាត់ការឆ្លង និងត្រួតពិនិត្យជំងឺ ដែលជាសកម្មភាពមួយដែលមានការផ្តល់អនុសាសន៍ ពីអង្គការសុខភាពពិភពលោក និងបញ្ចៀសប្រតិកម្មផ្សេងៗ ” ។

ប្រទេសចិន នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុត ជាមួយអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសផ្សេងៗទៀត ដោយបើកចំហនូវឳកាសដើម្បីប្រយុទ្ធប្រឆាំងនឹង ការឆ្លងជំងឺក្នុងរយៈពេលខ្លីបំផុតតាមដែលអាចធ្វើទៅបាន ។ គាត់បានសង្កត់ធ្ងន់ដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top