ព័ត៌មានអន្តរជាតិ

តម្លៃទំនិញកំពុង កើនឡើងខ្ពស់ នៅកូរ៉េខាងជើង ក្រោយបិទព្រំដែន ដោយសារកូរ៉ូណាវីរុស

បរទេស៖ តម្លៃទំនិញនៅប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ហាក់កំពុងតែឡើងថ្លៃ ដោយសារតែប្រទេសនេះ បានបិទព្រំដែន នៅក្នុងដំណើរឆ្លើយតបទៅ នឹងការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលជាប្រភេទវីរុសឆ្លង តាមផ្លូវដង្ហើមយ៉ាងសាហាវថ្មី នៅក្នុងប្រទេសចិន។

ក្រសួងបង្រួបបង្រួម របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅពេលថ្មីៗនេះថា ទីក្រុងសេអ៊ូលដឹងថា តម្លៃទំនិញពិតប្រាកដ រួមបញ្ចូលទាំងអង្ករ ដែលជាតម្រូវការដ៏ចាំបាច់នោះ បានកើនឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបិទមិនឲ្យមានសកម្មភាព ឆ្លងកាត់ព្រំដែនភាគច្រើនមកម្ល៉េះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនោះ ក៏បាននិយាយផងដែរថា តម្លៃនៃទំនិញផ្សេងៗដទៃទៀត នៅក្នុងប្រទេសកូរ៉េខាងជើង កំពុងតែស្ថិតនៅក្រោមការតាមដានត្រួតពិនិត្យ ប៉ុន្តែវានៅតែមិនប្រាកដនៅឡើយថា ពួកវានឹងកើនខ្ពស់ហួសឬក៏យ៉ាងណានោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top