ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងកូរ៉ូណា នៅកូរ៉េខាងត្បូង កើនឡើងឡើងគុណនឹង២ ក្នុងមួយថ្ងៃ

បរទេស៖ ទូរទស្សន៍ BBC ដែលបានចេញផ្សាយពី របាយការណ៍ចុងក្រោយ នៃជំងឺរាតត្បាតកូរ៉ូណា បានដកស្រង់សម្តីរបស់អាជ្ញាធរ កូរ៉េខាងត្បូងថា ចំនួននៃអ្នកឆ្លងមានការកើនឡើង គួរឲ្យខ្លាចគឺទៅដល់ ២ដង គិតត្រឹមតែមួយថ្ងៃចុងក្រោយនេះ។

មន្ត្រីកូរ៉េខាងត្បូង បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ករណីឆ្លងថ្មីមានទៅដល់ ២២៩នាក់ ដែលធ្វើឲ្យចំនួនសរុបមានទៅដល់ ៤៣៣នាក់។ តាមរយៈកញ្ចក់ទូរទស្ស៍ក្នុងស្រុក នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Chung Sye Kyun បានពិពណ៍នាថា ស្ថានភាពដ៏អាក្រក់បំផុតនៅពេលនេះ ប៉ុន្តែគ្រប់ករណីត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យនៅក្បែរបំផុតរួចរាល់ហើយ ដោយក្នុងនោះមានទាំងតំបន់ភាគខាងត្បូង និងខាងជើងនៃខេត្ត Daegu ផងដែរ។

គួរបញ្ជាក់ដែរថា ជនជាតិកូរ៉េខាងត្បូង ដែលបានបាត់បង់ជីវិត ដោយសារជំងឺនេះពេលនេះ មានចំនួន ២នាក់ មកហើយដែលវាបានកំពុងធ្វើឲ្យមាន ក្តីបារម្ភថា អាចកើនឡើងបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top