កាលពីប៉ុន្មានម៉ោងមុននេះ ព័ត៌មានDW របស់អាលឺម៉ង់ បានចុះផ្សាយថា នយោបាយនៅប្រទេសម៉ាឡេស៊ី បានវិលត្រឡប់ទៅរក ភាពវឹកវរវិញកាលពីថ្ងៃច័ន្ទ ខណៈដែលលោកនាយករដ្ឋមន្រ្តី Mahathir Mohamad បានដាក់ពាក្យលាលែង ពីតំណែងរបស់លោក ថ្វាយព្រះមហាក្សត្ររបស់ប្រទេសនេះ។
នៅខុទ្ទកាល័យ នាយករដ្ឋមន្រ្តី បានបញ្ជាក់ពីការសម្រេចចិត្តនេះ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយនិយាយថាលិខិតលាលែង ពីតំណែងត្រូវបានផ្ញើនៅម៉ោង ១ រសៀល ម៉ោងក្នុងស្រុក ។ លោក Mahathir ក៏លាឈប់ពីតួនាទី ជាប្រធានគណបក្ស Bersatu របស់លោកដែរ។ ប៉ុន្មាននាទីមុន ការលាលែងនេះ គណៈបក្ស Bersatu បានបញ្ជាក់ពីការខ្លួនចេញ ពីសម្ព័ន្ធភាពនៃគណបក្ស៤
(The four-party Alliance of Hope) ដែលបានបណ្តេញចេញពីរដ្ឋាភិបាល នូវអតីតមេដឹកនាំ ណាជីបរ៉ាហ្សាក់ក្នុងឆ្នាំ ២០១៨ ។
- ផែនការជោគជ័យ ក្នុងការធ្វើអោយ បែកខ្ញែក៖
ជាផ្នែកមួយនៃកិច្ចព្រមព្រៀង សម្ព័ន្ធភាពនេះលោក Mahathir អាយុ ៩៤ ឆ្នាំបានសន្យាថាគូប្រជែង សំខាន់បំផុត របស់លោកគឺលោក Anwar Ibrahim នឹងទទួលបានតំណែង ជានាយករដ្ឋមន្ត្រី ក្នុងរយៈពេលមួយ ឬពីរឆ្នាំទៀត។
ទោះយ៉ាងណា ពាក្យចចាមអារ៉ាម បានលេចចេញនៅ ចុងសប្តាហ៍ថាគណបក្ស Bersatu កំពុងព្យាយាមបង្កើត រដ្ឋាភិបាលថ្មី និងរារាំងការការទាមទារ ជាបន្តបន្ទាប់របស់លោក Anwar Ibrahim ។
ការដើរទៅមុខរបស់គណបក្ស Bersatu នេះនឹងអនុញ្ញាតឱ្យលោក Mahathir ដែលជានាយករដ្ឋមន្រ្តី ចំណាស់ជាងគេបំផុត របស់ពិភពលោកបន្តកាន់អំណាចរយៈពេល ៥ ឆ្នាំពេញតែម្តង ។
លោក Mahathir ដែលធ្លាប់កាន់តំណែង ជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០០៣ បានបដិសេធម្តងហើយម្តងទៀតថា ពេលណាលោកនឹងផ្ទេរអំណាច។ ជំហរនយោបាយ របស់គាត់ គឺបានចាប់ផ្តើមចាប់ដៃគ្នាឡើងវិញ ជាមួយគូរប្រជែងដ៏ស្វិតស្វាញ របស់គាត់គឺលោកអាន់វ៉ា អាយុ៧២ឆ្នាំ។ អ្នកទាំង ២ គឺជាមេដឹកនាំកំពូលពីររូប របស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងតំណែងទីមួយ របស់លោក Mahathir ក្នុងឋានៈជានាយករដ្ឋមន្រ្តី តែបែរជារេធ្លាក់ចុះដោយនយោបាយទៅវិញ។
កាលពីថ្ងៃអាទិត្យ លោកអាន់វ៉ា បានថ្កោលទោសចំពោះ” ការក្បត់” ដោយដៃគូរចម្រុះគាត់ បានលុបចោលជ័យជម្នះ នៃការបោះឆ្នោត ជាប្រវត្តិសាស្ត្រ ប្រកបដោយប្រសិទ្ធភាព ដែលបានបណ្តេញក្រុមចម្រុះ ផ្សេងទៀតដែលគ្រប់គ្រង ប្រទេសម៉ាឡេស៊ី ចាប់តាំងពីទទួល បានឯករាជ្យមក ។
- លោក អាន់វ៉ា ក៏នឹងចូលគល់ ព្រះមហាក្សត្រផងដែរ៖
អតីតឥស្សរជនប្រឆាំង ដែលត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារ អស់រយៈពេលជាច្រើនឆ្នាំ ពីបទប្រព្រឹត្តិអាសអាភាស ហើយរងការរិះគន់យ៉ាងខ្លាំងនោះ នឹងរំពឹងថាចូលគល់ព្រះមហាក្សត្រ នៅថ្ងៃច័ន្ទនេះដែរ។
វាក៏នឹងជម្រុញអំណាចជាតិ ដល់គណបក្សអ៊ីស្លាមនិយមជ្រុល ដែលបានគ្រប់គ្រងរដ្ឋពីរ និងជាម្ចាស់ផ្តាច់មុខទៅលើ ច្បាប់អ៊ីស្លាម។ គេមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថា តើលោក Mahathir អាចបង្កើតរដ្ឋាភិបាលមួយផ្សេងទៀត ដោយមានការគាំទ្រ ពីគណបក្សដទៃទៀត នោះឡើយ។
បើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានអោយដឹងថាក្រុមមួយ នៅក្នុងគណបក្សរបស់លោក អាន់វ៉ា បានជួបមន្ត្រីមកពីគណបក្ស ៣ ផ្សេងទៀត ក្នុងកិច្ចប្រឹងប្រែង បង្កើតរដ្ឋាភិបាលចម្រុះថ្មី ៕
ប្រភព៖ DW របស់អាលឺម៉ង់