ព័ត៌មានអន្តរជាតិ

ជំងឺ COVID-19៖ ហុងកុង នឹងផ្តល់ប្រាក់ ១ម៉ឺនដុល្លារហុងកុង ដល់ពលរដ្ឋរស់នៅអចិន្រ្តៃយ៍ អាយុលើសពី ១៨ឆ្នាំ ដើម្បីបន្ថយផលប៉ះពាល់

បរទេស៖ កាលពីថ្ងៃពុធរដ្ឋាភិបាលហុងកុង បានប្រកាសថា ខ្លួននឹងផ្តល់ឱ្យអ្នករស់នៅជា អចិន្ត្រៃយ៍របស់ខ្លួននូវប្រាក់ចំនួន ១.២៨០ ដុល្លារក្នុងម្នាក់ៗ ដើម្បីជាវិធានការណ៍ជួយសង្គ្រោះ ហិរញ្ញវត្ថុចំពេលដែលការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើម COVID-19 ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងការចេញផ្សាយរបស់សារព័ត៌មាន Asia Times គឺនៅក្នុងសុន្ទរកថាមួយដែលប្រកាស អំពីវិធានការណ៍ថ្មីនេះលោក Paul Chan លេខាធិការក្រសួងហិរញ្ញវត្ថុ ទីក្រុងបានទទួលស្គាល់ថា“ មានបរិយាកាសអាប់អួរ” ។

លោក Chan បានមានប្រសាសន៍ថា“ បន្ទាប់ពីបានពិចារណាយ៉ាងហ្មត់ចត់ ខ្ញុំបានសំរេចចិត្តចំណាយ ១០.០០០ ដុល្លារហុងកុង ទៅអោយអ្នករស់នៅអចិន្រ្តៃយ៍ នៅហុងកុងដែលមានអាយុ ១៨ ឆ្នាំឡើងទៅដោយមានគោលបំណង លើកទឹកចិត្តនិងជំរុញការ ប្រើប្រាស់ក្នុងស្រុកមួយ និងជួយសម្រាលបន្ទុក ហិរញ្ញវត្ថុរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Asia Times ។

ទោះយ៉ាងណាការប្រគល់ប្រាក់ជា សាច់ប្រាក់នឹងត្រូវផ្តល់ជូនតែចំពោះ អ្នករស់នៅជាអចិន្ត្រៃយ៍ នៅហុងកុងប៉ុណ្ណោះ។ អនីតិជនកម្មករចំណាកស្រុក និងជនអន្តោប្រវេសន៍ថ្មី មិនត្រូវបានរាប់បញ្ចូលពីការ ប្រគល់នេះទេ-ជាការសម្រេចចិត្តមួយដែល ត្រូវបានរិះគន់ដោយលោក Ben Chan Han Pan សមាជិកសភានៃសម្ព័ន្ធភាព ប្រជាធិបតេយ្យដើម្បី ភាពល្អប្រសើររបស់ហុងកុង និងលោក Wu Chi Wai សមាជិកសភាគណបក្ស ប្រជាធិបតេយ្យ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top