បរទេស៖ ទីបញ្ជាការចម្រុះរបស់អាមេរិក និងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងផ្អាកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន ជុំវិញក្តីព្រួយបារម្ភអំពីការ រីករាលដាលនៃកូរ៉ូណាវីរុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកងកម្លាំងចម្រុះរួមគ្នា បាននិយាយប្រាប់ឲ្យដឹងថា កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងវីរុស COVID-19 និងសុវត្ថិភាពនៃសមាជិកយោធា កូរ៉េខាងត្បូង និងអាមេរិក គឺជាអាទិភាពក្នុងការ ធ្វើសេចក្តីសម្រេចចិត្តនេះ។
គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពីទាហានអាមេរិកដំបូង ត្រូវបានគេតេស្តរកឃើញឆ្លងកូរ៉ូណាវីរុស ហើយទាហានអាមេរិកវ័យ២៣ឆ្នាំនោះ គឺនៅក្នុងជំរុំយោធា Carroll ដែលស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីទីក្រុង Daegu ៕
ប្រែសម្រួល៖ ប៉ាង កុង