បរទេស ៖ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសម្លេង ពីនាវាមួយគ្រឿង បានទទួលជោគជ័យសម្រាប់ ជាលើកដំបូង ហើយកំពុងតែគ្រោងរៀបចំធ្វើតេស្តបាញ់ សាកល្បងបន្ថែមទៀត ពីនាវាមុជទឹកនុយក្លេអ៊ែ។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov កាលពីដើមខែមករា ក្នុងខណៈនាវានេះកំពុងតែធ្វើដំណើរក្នុងសមុទ្រ Barents ហើយមីស៊ីលបានធ្លាក់ក្នុងចម្ងាយតេស្តយោធា នៅតំបន់ជួរភ្នំ Northern Ural ដែលមានចម្ងាយជាង៣០០ម៉ាយ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមជាលើកដំបូង នូវការងារលើអាវុធលឿនជាងសម្លេង ក្នុងឆ្នាំ២០១៥ ហើយទីក្រុងមូស្គូនិយាយថា វាអាចមានល្បឿនដល់ទៅ៩ដងនៃល្បឿនខ្យល់ ហើយនេះអាចធ្វើឲ្យវាគេចផុតពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ មន្ត្រីជំនាញរុស្ស៊ីនិយាយថា មីស៊ីលនោះ មានចម្ងាយវាយប្រហារជាង៦០០ម៉ាយ៕ ប្រែសម្រួល៖ប៉ាង កុង