ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមស៊ីរី វាយដណ្ដើមបានទីក្រុង ដ៏សំខាន់ក្នុងតំបន់ Idlib ស្របពេលការវាយប្រហារ តាមអាកាស សម្លាប់ទាហានតួកគី

បរទេស៖ ការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងរដ្ឋាភិបាលស៊ីរីមួយ ទៅលើខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្លាប់ទាហានតួកគី តិចបំផុតចំនួន២៩នាក់ ស្របពេលដែលកងកម្លាំងប្រឆាំង បានវាយដណ្ដើមយកបាន ទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់។ 

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោក Rahmi Dogan ជាអភិបាលខេត្ត Hatay ប្រទេសតួកគី បានមានប្រសាសន៍ប្រាប់ថា ការវាយប្រហារតាមអាកាស ធ្វើឡើងដោយកងកម្លាំង រដ្ឋាភិបាលស៊ីរីនោះ ក៏បានធ្វើឲ្យមនុស្សចំនួន ៣៦នាក់ រងរបួសផងដែរ។ 

កងកម្លាំងដែលមានភក្តីភាព ចំពោះប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ បានបើកការវាយប្រហារ ក្រោយពួកឧទ្ទាមស៊ីរីដែលតួកគីគាំទ្រ ដណ្ដើមបានការគ្រប់គ្រងលើទីក្រុង Saraqib ដែលស្ថិតនៅលើទីតាំងយុទ្ធសាស្ត្រ នៅទីបំបែកគ្នានៃផ្លូវហៃវ៉េដ៏ធំពីរ ក្នុងប្រទេសស៊ីរី៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top