ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកឃ្លាំមើលស្ថានការណ៍សង្គ្រាមបានរាយការណ៍មកថា កាលពីថ្ងៃព្រហស្បតិ៍ មានយន្តហោះវាយប្រហារដែនអាកាសជាច្រើនគ្រឿង បានទម្លាក់គ្រាប់ទៅលើតំបន់ដែលក្រុមឧទ្ទាមរស់នៅ នៅខេត្ត Idlib ស្ថិតនៅភាគឦសានប្រទេសស៊ីរី ដោយបានសម្លាប់ យោធាតួកគីអស់ចំនួន ៣៤នាក់ ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរី បានឲ្យដឹងថា យន្តហោះវាយប្រហារដែនអាកសរបស់រុស្ស៊ី និងស៊ីរី បានដាក់គោលដៅទៅលើតំបន់ដែលស្ថិតនៅចន្លោះក្រុង Bara និងក្រុង Bilion ក្នុងខេត្ត Idlib ស្របពេលដែលមាន សេចក្តីរាយការណ៍ជាច្រើនទៅលើអ្នកស្លាប់ជាច្រើននាក់ ។
ករណីនេះបានកើតឡើង ខណៈដែលមានភាពតានតឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលរុស្ស៊ី បានចោទតួកគី ផ្តល់ទីតាំងអាស្រ័យដល់ក្រុមឧទ្ទាម នៅខេត្ត Idlib ដែលមានយន្តហោះប្រឆាំងចល័ត ដែលគោលដៅរបស់យន្តហោះចម្បាំងរុស្ស៊ី គ្មានធ្លាក់ណាមួយនោះទេ ។
ក្រុមតាមដានសភាពការណ៍ សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអង់គ្លេស បាននិយាយថា យោធាស៊ីរី បានបន្តដំណើរទៅមុខទៅកាន់តំបន់ជាយដែនភាគពាយព្យ គឺខេត្ត Hama នៅភាគកណ្តាលប្រទេសស៊ីរី និងតំបន់ជនបទដាច់ស្រយាល ស្ថិតនៅភាគខាងត្បូងប្រទេសនៃខេត្ត Idlib ដែលស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រពីក្រុងយុទ្ធសាស្ត្ររបស់ក្រុម Jisr al-Shughour ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា