បរទេស៖ បុគ្គលិកធ្វើការផ្នែក IT ឬបច្ចេកវិទ្យាព័ត៌មាន ម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Pathum Thani កាលពីថ្ងៃពុធពីបទ បានបង្កើតកាមេរ៉ាចារកម្មនៅក្នុងបន្ទប់ទឹក សាធារណៈរបស់ស្ត្រី ក្នុងគោលបំណងលក់វីដេអូ នៅលើបណ្តាញសង្គម។
យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមមេបញ្ជាការរង របស់អង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា លោក Siriwat Dipho បានអោយដឹងថា លោក Nitiwat Muikaeo អាយុ ២៣ ឆ្នាំត្រូវបានចាប់ខ្លួននៅឯ គេហដ្ឋានរបស់គាត់នៅស្រុក Klong Luang បន្ទាប់ពីឪពុកម្តាយរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងជាមួយ អង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា (TCSD) អំពីការក្លីបវីដេអូកូនស្រី របស់ពួកគេនៅលើអ៊ីនធ័រណិត។
លោកវរសេនីយ៍ Siriwat បានប្រាប់បណ្តាញសារព័ត៌មានថា លោក Nitiwat បានសារភាពថា គាត់បានថតវីដេអូរបស់ជនរងគ្រោះចំនួន ១.៧៧០ ខ្លីប ដែលត្រូវបានគេបញ្ចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គមរុស្ស៊ីឈ្មោះ VK ។
Nitiwat បង្កើតគណនីយ៉ាងតិចបី ដោយគណនីពីរត្រូវបានប្រើ ដើម្បីបង្ហាញការមើលជាមុន ដូចជារូបថតនិងឈុតខ្លីៗ ដើម្បីទាក់ទាញអ្នកទស្សនា។ ទន្ទឹមនឹងនេះគណនីទីបី នឹងគិតថ្លៃភាគីដែលមាន ចំណាប់អារម្មណ៍ចំនួន ៣៥០ បាត ដើម្បីមើលឈុតខ្លីៗជាក្រុមឯកជន។
លោក Nitiwat ត្រូវបានចោទប្រកាន់ពីបទរំលោភ លើច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ ហើយប្រឈមមុខនឹងការ ជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២០០,០០០ បាត៕
ប្រែសម្រួលៈ ណៃ តុលា