ព័ត៌មានអន្តរជាតិ

អ្នកឆ្លងមេរោគ Covid-19 នៅអាមេរិក កើនដល់ ៦០នាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មី មិនដឹងប្រភពឆ្លង

បរទេស៖ មន្រ្តីសុខភាព Santa Clara County នៃរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់កាលពីថ្ងៃសុក្រ នូវករណីទី២ នៃវីរុសកូរ៉ូណា នៃអ្នកជំងឺដែលត្រូវបានគេគិតថា មិនមានទំនាក់ទំនង ជាមួយអ្នកធ្វើដំណើរ ដែលគេស្គាល់ ហើយមិនបានធ្វើដំណើរ ទៅកាន់ប្រទេសជិតខាងឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិត Sara Cody មន្រ្តីសុខាភិបាលនៅ Santa Clara County និងជាប្រធានមន្ទីរសុខភាព សាធារណៈនៃស្រុក បានបញ្ជាក់លម្អិតថា ករណីថ្មីនេះគឺជាស្ត្រីពេញវ័យ ដែលមានជំងឺរ៉ាំរ៉ៃដែលមានពីមុនមក។

ចំនួនសរុបនៃករណីឆ្លងវីរុស Covid-19 នៅរដ្ឋកាលីហ្វ័រញ៉ាមានចំនួន ៣៣ គិតត្រឹមថ្ងៃព្រហស្បតិ៍។ យោងតាមអភិបាលលោក Gavin Newsome មានអ្នកផ្ទុកមេរោគចំនួន ២៨ នាក់ប៉ុណ្ណោះដែលបច្ចុប្បន្ន កំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា រីឯ ៥ នាក់ទៀតបានចាកចេញពីរដ្ឋ។

អាជ្ញាធរបានណែនាំថា ការឆ្លងមេរោគ COVID-19 ដែលអាចកើតមានដំបូងគេ គឺស្ថិតនៅក្នុងអ្នកស្រុកនៃតំបន់ Sacramento County។

នៅទូទាំងរដ្ឋបច្ចុប្បន្ន មានករណីដែលត្រូវ បានបញ្ជាក់ប្រហែលជា ៦០ ករណីដែលភាគច្រើនត្រូវបានបញ្ជូន ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ពីនាវាកម្សាន្ត Diamond Princess ៕

ប្រែសម្រួលៈ ណៃ តុលា

To Top