ព័ត៌មានអន្តរជាតិ

២ខែ ដើមឆ្នាំ២០២០ ទេសចរណ៍នៅវៀតណាម ធ្លាក់ចុះជាង ៦០%, វៀតណាមខាតបង់ ៤០លានដុល្លារ ដោយសារការរាលដាលជំងឺ Covid-19 (វីដេអូ)

២ខែ ដើមឆ្នាំ២០២០ ទេសចរណ៍នៅវៀតណាម ធ្លាក់ចុះជាង ៦០%,

២ខែ ដើមឆ្នាំ២០២០ ទេសចរណ៍នៅវៀតណាម ធ្លាក់ចុះជាង ៦០%, វៀតណាមខាតបង់ ៤០លានដុល្លារ ដោយសារការរាលដាលជំងឺ Covid-19https://dap-news.com/international/2020/03/04/37442/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ពុធ 4 មីនា 2020

បរទេស៖ ការផ្ទុះឡើងនៃជំងឺ Covid-19 បានធ្វើអោយការក្រុង ហូជីមិញ ខាតបង់យ៉ាងតិច ៩២០.៥ កោដិដុង (៤០ លានដុល្លារអាមេរិក) ក្នុងប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលភ្ញៀវទេសចរលុបចោល ផែនការធ្វើដំណើររបស់ពួកគេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនទេសចរណ៍ធំ ៗ ចំនួន ២២ នៅក្នុងទីក្រុងនេះដោយ មន្ទីរទេសចរណ៍ក្រុង ហូជីមិញ បានឱ្យដឹងថា អ្នកទេសចរវៀតណាមនិងអន្តរជាតិជិត ៨៨.០០០ នាក់បានបោះបង់ចោលផែនការ មកទស្សនាទីក្រុងនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃ វីរុសរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនេះ។

លោក Bui Ta Hoang Vu ប្រធាននាយកដ្ឋានទេសចរណ៍ បានប្រាប់អ្នកយកព័ត៌មានថា ការមកដល់នៃភ្ញៀវទេសចរបរទេសក្នុងរយៈពេល ២ ខែដំបូងបានធ្លាក់ចុះ ៦២ ភាគរយ កាលពីឆ្នាំមុន មកនៅជិត ៣៣៥.៨០០ នាក់។

សណ្ឋាគារ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត កំពុងរាយការណ៍អំពីប្រាក់ចំណូលធ្លាក់ចុះ។ អ្នកខ្លះត្រូវអោយបុគ្គលិក របស់ខ្លួនលាឈប់ផងដែរ។

កម្លាំងបុគ្គលិកនៅមជ្ឈមណ្ឌល Novotel Saigon ក្នុងសង្កាត់លេខ៣ បានធ្លាក់ចុះ ២៥ ភាគរយហើយនៅសណ្ឋាគារ Tan Son Nhat Saigon មាន ២០ ភាគរយ។

ក្រុមហ៊ុនទេសចរណ៍ជាច្រើន បានលុបចោលការធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអ៊ីតាលី ចន្លោះខែមីនានិងសីហា ដោយសារការផ្ទុះឡើងនៃវីរុសឆ្លង Covid-19។

យោងតាមក្រុមប្រឹក្សាប្រឹក្សា ទេសចរណ៍វៀតណាមបានឱ្យដឹងថា ការរីករាលដាលនៃជំងឺនេះអាចធ្វើឱ្យ ប្រទេសវៀតណាមខាតបង់ប្រាក់ចំណូល ដែលទទួលបានពីវិស័យទេសចរណ៍ពី ៧ ទៅ ១៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×