ព័ត៌មានអន្តរជាតិ

អាមេរិក ហោះហេីរយន្ដហោះ ចារម្មលេីឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជេីង បាញ់មីស៊ីលផ្លោង ២គ្រាប់

វ៉ាស៊ីនតោន៖ អ្នកតាមដានកម្មវិធីអាកាសចរណ៍ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានហោះយន្ដហោះ ស៊ើបការណ៍មួយគ្រឿង លើប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារនៅលើបេសកកម្មជាក់ស្តែងមួយ ដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា យន្តហោះ RC-135W Rivet Joint របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញ នៅលើដែនអាកាលើខេត្ត Gyeonggi ក្បែរទីក្រុងសេអ៊ូល ចម្ងាយ ៣១,០០០ហ្វីត។

យោងតាមអ្នកតាមដានបានឲ្យដឹងថា យន្តហោះប្រភេទនេះត្រូវបាន គេរកឃើញជាញឹកញាប់នៅទីនេះ ជាមួយនឹងជើងហោះហើរ ចុងក្រោយកាលពីចុងខែមុន រួមជាមួយយន្ដហោះត្រួតពិនិត្យផ្សេងទៀត៕

ដោយ ឈូក បូរ៉ា

To Top