ព័ត៌មានអន្តរជាតិ

ថៃ និងម៉ាឡេស៊ី រារាំងមិនឱ្យនាវាទេសចរណ៍ ដឹកអ្នកដំណើរ ២.០០០នាក់ ចូលចត ដោយបារម្ភពីការឆ្លងជំងឺកូវីដ១៩

បរទេស៖ មន្ត្រីម្នាក់បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសថៃនិងម៉ាឡេស៊ី បានរារាំងនាវាទេសចរណ៍មួយគ្រឿង ដែលដឹកមនុស្សប្រមាណ ២.០០០នាក់ រួមទាំងជនជាតិអ៊ីតាលីរាប់សិបនាក់ ពីការចូលចតដោយសារតែ ការភ័យខ្លាចចំពោះវីរុសកូវីដ១៩។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នាវាទេសចរណ៍នេះឈ្មោះ The Costa Fortuna ត្រូវបានបង្វែរចេញពីកោះភូកេតរបស់ថៃ កាលពីថ្ងៃសុក្រ ទោះបីមិនមានករណីសង្ស័យថា មានឆ្លងវីរុសក៏ដោយ។

ខាងនាវា Costa Cruises បាននិយាយនៅលើបណ្តាញសង្គម Twitter ថា អាជ្ញាធរថៃបានដាក់កំហិត លើជនជាតិអ៊ីតាលី ដែលបានឆ្លងកាត់នៅក្នុងប្រទេសអ៊ីតាលី ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ។

យោងតាមមន្រ្តីម៉ាឡេស៊ីបានឱ្យដឹងថា នាវានេះដឹកជនជាតិអ៊ីតាលីចំនួន ៦៤ នាក់។

អ្នកនយោបាយក្នុងស្រុក Phee Boon Poh បានប្រាប់ AFP ថា កាលពីថ្ងៃសៅរ៍នាវា បានព្យាយាមចូលចតនៅរដ្ឋ Penang ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ប៉ុន្តែក៏ត្រូវបានបដិសេធមិនអោយចូលដែរ។

សូមជម្រាបថា ប្រទេសអ៊ីតាលីបានរងការ វាយប្រហារយ៉ាងខ្លាំងដោយសារ វីរុសដែលមានអ្នកស្លាប់ច្រើនជាង ២៣០ នាក់ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុតពីជំងឺ លើសប្រទេសនានា ក្រៅប្រទេសចិនដែលការផ្ទុះឡើង បានចាប់ផ្តើមកាលពីខែធ្នូ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top