ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានថា នឹងប្រើកម្លាំងបញ្ចប់ការ ធ្វើដំណើរទាំងអស់ របស់ពលរដ្ឋខ្លួន នាពេលខាងមុខដោយសារកូរ៉ូណា

តេហរ៉ង់ៈ នៅថ្ងៃសុក្រ ទី៦ ខែមីនានេះ ប្រទេសអ៊ីរ៉ង់បានប្រកាសថា មនុស្សស្លាប់ដោយសារជំងឺ រាតត្បាតមកដល់ពេលនេះ បានកើនទៅដល់ ១២៤នាក់ ហើយដោយក្នុងនោះមានចំនួន ៤៧៤៧នាក់ កំពុងតែឆ្លងហើយខ្លួនបានបញ្ជាក់ព្រមានថា នឹងប្រើប្រាស់កម្លាំងដើម្បីបញ្ចប់ការ ធ្វើដំណើររបស់ពលរដ្ឋខ្លួន ពីទីក្រុងមួយទៅទីក្រុងមួយ។

អ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាលលោក Kianoush Jahanpour បានធ្វើការប្រកាសតួលេខទាំងនេះ នៅតាមទូរទស្សន៍រដ្ឋមួយ របស់រដ្ឋាភិបាល។ ទោះបីជាយ៉ាងលោកមិនបាន បញ្ជាក់ច្បាស់ទេថា នឹងប្រើប្រាស់កម្លាំងដោយរបៀបណា ប៉ុន្តែអះអាងថា អ្នកឆ្លងបច្ចុប្បន្នគឺមាន នៅទូទាំងខេត្តទាំង៣១ របស់អ៊ីរ៉ង់តែម្តង។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញអ៊ីរ៉ង់ ក៏បានប្រកាសដែរថា នឹងធ្វើការដាក់ប៉ុស្តិត្រួតពិនិត្យ នៅតាមព្រំដែននៃខេត្តនានារបស់ខ្លួន ដើម្បីកំណត់នៃការធ្វើដំណើរ និងព្យាយាមបញ្ចប់ការចម្លងជំងឺនេះ ពីតំបន់មួយទៅតំបន់មួយទៀត ក្នុងប្រទេសបែបនេះទៀត ៕

ប្រែសម្រួល៖ ស៊ុន លី

To Top