ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា ប្រទេសបារាំង បានហាមប្រាម មិនឲ្យមានការប្រមូលផ្តុំគ្នា ខណៈដែលពលរដ្ឋជាង១.០០០នាក់បានឆ្លងជំងឺ COVID-19 ។ ក្រសួងសុខាភិបាល បានឲ្យដឹងដូច្នេះ ទន្ទឹមនឹងនេះដែរ សមាជិកសភា០២រូប របស់ប្រទេសបារំាង ក៏មានវីរុសនេះនៅក្នុងខ្លួនដែរ ដោយបានកើនឡើង ដល់០៤នាក់ហើយ ។
លោករដ្ឋមន្ត្រី Oliver Veran បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ បានបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការណ៍ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា នឹងប្រកាសបញ្ជីឈ្មោះ នៃព្រឹត្តិការណ៍នានា “ដែលមានប្រយោជន៍សម្រាប់ អាយុជីវិតពលរដ្ឋ” ដែលនឹងត្រូវអនុញ្ញាត ទៅបន្តធ្វើបាតុកម្មជាដើម ។
ជាមួយនឹងតួលេខនៃអ្នកឆ្លងជំងឺ១.១០០នាក់ និងមានអ្នកស្លាប់ចំនួន១៩នាក់ ប្រទេសបារំាង ជាប្រទេសទី២ ដែលបានឆ្លងវីរុសនេះនៅក្នុងចំណោមប្រទេសនានានៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីប្រទេសជិតខាងខ្លួន គឺប្រទេស អ៊ីតាលី នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា