ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស បើកកិច្ចប្រជុំបន្ទាន់ ជុំវិញករណីផ្ទុះជំងឺ បង្កដោយវីរុសកូរ៉ូណា

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃចន្ទនេះ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស នឹងបើកកិច្ចប្រជុំ បន្ទាន់មយ ជុំវិញវីរុសកូរ៉ូណា ខណៈរដ្ឋាភិបាល បានបង្កើនចាត់វិធានការណ៍ ប្រឆំាងនឹងមេរោគ ដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺកាន់តែខ្លាំង ។

ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន០៣នាក់ និងមាន២៧៨ករណីនៃវីរុសកូរ៉ូណា ថ្មី ។ ប្រទេសដែលបានចែកចាយលក់រាយដ៏ធំបំផុត ដែលមានក្រុមហ៊ុន Tesco បានរិតបន្តឹងយ៉ាងខ្លាំងសម្រាប់ ការទិញទំនិញរាល់ផលិតផលទាំងឡាយ ដូចជាជែលប្រឆាំងនឹងបាក់តេរី ប៉ាស្តាស្ងួត និងទឹកដោះគោដែលអាច ប្រើក្នុងរយៈពេលយូរ ជាដើម ។

លោក បានថ្លែងថា “ចំនួននៃអ្នកឆ្លងវីរុសកូរ៉ូណា បានកើនឡើងនៅក្នុងប្រទេសអង់គ្លេស និងជុំវិញពិភពលោក” ។ “យើងបានរៀបចំយ៉ាងល្អ និងបន្តធ្វើការសម្រេចិត្តដើម្បីការពារសាធារណជនដោយផ្អែកលើការផ្តល់ដំបូន្មាន ចុងក្រោយរបស់ក្រុមវិទ្យាសាស្ត្រ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top