សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី និងអាជ្ញាធរកំពង់ផែសិង្ហបុរី និងម៉ារីន បាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះនេះថា អ្នកដំណើរទាំងអស់នៅលើនាវាទេសចរណ៍ Costa Fortuna នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាព នៅពេល ដែលពួកគេបានសុំចូលចតនៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃអង្គារ ទី១០ ខែមីនា ។
នាវាទេសចរណ៍ នឹងចូលចតនៅក្នុងដែនដីសិង្ហបុរី តាមការគ្រោងទុក ។ អាជ្ញាធរ និងក្រុមប្រឹក្សាខាងលើបាន បញ្ជាក់ថា នាវាបានចាកចេញពីសិង្ហបុរី កាលពីថ្ងៃទី០៣ ខែមីនា និងបានត្រឡប់មកវិញ ពីកំពង់ផែនានា ដែលជាកន្លែងនាវាធ្វើដំណើរសម្រាប់ទេសចរណ៍ នៅក្នុងប្រទេសថៃឡង់ដ៏ និងម៉ាឡេស៊ី នៅមុនពេលមកដល់ សិង្ហបុរី វិញ ។
នាវាទេសចរណ៍ Costa Fortuna មានផែចូលចតនៅក្នុងប្រទេសសិង្ហបុរី ដែលបានប្រកាសថា ថ្មីៗនេះមិនមាន អ្នកដំណើររបស់ខ្លួននៅលើនាវាមានរោគសញ្ញាគ្រុនក្តៅខ្លួន ឬបញ្ចេញរោគសញ្ញាផ្សេងៗដែលពាក់ព័ន្ធនឹងផ្លូវ ដង្ហើមឡើយ ។
សូមបញ្ជាក់ថា ការធ្វើដំណើររបស់នាវាមួយនេះ បានឆ្លងកាត់ជាច្រើនប្រទេស ហើយមានប្រទេសមួយចំនួនមិន បានឲ្យនាវាធ្វើការចូលចតនៅតាមកំពង់ផែរបស់ពួកគេឡើយ ដោយភ័យខ្លាចឆ្លងរោគវីរុសកូរ៉ូណា ខណៈដែល នៅលើនាវាទេសចរណ៍នេះមានជនជាតិអ៊ីតាលីជាង៦០នាក់ ដែលបច្ចុប្បន្ននេះ ប្រទេសអ៊ីតាលី មានពលរដ្ឋ របស់ខ្លួនកំពុងឆ្លងរាលដាលជំងឺបង្កដោយវីរុសកូរ៉ូណា លំដាប់លេខ២បន្ទាប់ពីប្រទេសចិន ៕
ប្រែសម្រួល ដោយ៖ ម៉ៅ បុប្ផាមករា