ព័ត៌មានអន្តរជាតិ

មន្រ្តីអន្តោប្រវេសន៍ និងបុគ្គលិក ២នាក់ ធ្វើការនៅព្រលានយន្តហោះនៅថៃ ឆ្លងមេរោគកូវីត១៩, សរុបអ្នកឆ្លង ៥៩នាក់

បរទេស៖ នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៦ ក្នុងស្រុក នៃការឆ្លងជំងឺកូរ៉ូណាវី (Covid-19) ទៅលើ ជនជាតិថៃ ៥ នាក់ និងសិង្ហបុរីម្នាក់ ដែលបានបង្កើនចំនួនករណីសរុបដល់ ៥៩ នាក់។ ក្នុងចំណោមករណីថ្មីទាំង ៦ នេះ មាន ២នាក់ ធ្វើនៅអាកាសយានដ្ឋានសុវណ្ណភូមិ ។ នេះបើតាមការឱ្យដឹងពី លោក Sophon Iamsirithavorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់វេជ្ជបណ្ឌិត Sophon ថា ជនជាតិថៃ ដែលឆ្លងមេរោគកូវីដ១៩នេះ គឺម្នាក់ជាមន្រ្តីអន្តោប្រវេសន៍អាយុ ២១ ឆ្នាំ បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី ៨ ខែមីនា ដោយមានគ្រុនក្តៅ ហៀរសំបោរ និងឈឺក្បាល និងបានធ្វើតេស្តនៅមន្ទីរពិសោធន៍ពីរ បង្ហាញពីភាពវិជ្ជមាន ចំពោះការឆ្លងមេរោគកូវីដ១៩។

ចំណែកបុរសម្នាក់ទៀតអាយុ ៤០ ឆ្នាំ ធ្វើការនៅតំបន់ផ្សេង នៃអាកាសយានដ្ឋាន។ គាត់មានគ្រុនក្តៅនិងក្អក នៅថ្ងៃទី ៧ ខែមីនា ហើយស្វែងរកការព្យាបាល នៅមន្ទីរពេទ្យឯកជន។ បុរសទាំងពីរនាក់ បានទាក់ទងជាមួយភ្ញៀវទេសចរបរទេស ហើយបានប៉ះវត្ថុដូចជា ឥវ៉ាន់ ឬលិខិតឆ្លងដែន៕ ប្រែសម្រួលៈ ណៃ តុលា

To Top