ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសឲ្យពលរដ្ឋ របស់ខ្លួនពិចារណាឡើងវិញ មុនធ្វើដំណើរកម្សាន្តទៅបរទេស ខណៈជំងឺ COVID-19 កំពុងរីករាលដាលខ្លាំង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសដោយផ្តល់ដំបូន្មាន សម្រាប់ការធ្វើដំណើរកាលពីយប់ថ្ងៃពុធ ដោយអំពាវនាវសុំឲ្យ ពលរដ្ឋអាមេរិកាំងទាំងឡាយ គួរពិចារណាឡើងវិញសម្រាប់ការ ធ្វើដំណើរទៅកាន់បរទេស ដោយសារតែពិភព លោកយើងកំពុងផ្ទុះជំងឺ COVID-19 ។

ក្រសួងការបរទេសបានផ្តល់ ដំបូន្មានដល់ពលរដ្ឋអាមេរិកំាងទាំងឡាយ ដើម្បីធ្វើការសម្រេចចិត្តទៅកាន់បរទេស ដោយសារតែពិភពលោក រងនូវផលប៉ះពាល់ដោយជំងឺ COVID-19 ។ មានតំបន់ជាច្រើន នៅទូទាំងពិភពលោក បានឆ្លងជំងឺ COVID-19 ហើយបានចាត់វិធានការដែលកំណត់ ការដល់អ្នកដំណើរចល័ត ក្នុងនោះរាប់បញ្ចូលទាំង ការតាមដាន និងរឹតបន្តឹងតាមច្រកព្រំដែន ។ ក្រសួងការបរទេសបានប្រកាស ឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ។

គួរបញ្ជាក់ថា ចំនួននៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងទឹកសហរដ្ឋអាមេរិក បានកើនឡើងដល់១.៣១២នាក់ គិត ត្រឹមពីយប់ថ្ងៃពុធ ។ មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វករ នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top