ព័ត៌មានអន្តរជាតិ

អាល់ហ្សេរី នឹងផ្អាកការធ្វើដំណើរ ជាមួយអឺរ៉ុប

បរទេស៖ នាយករដ្ឋមន្ត្រី នៃប្រទេសអាល់ហ្សេរី លោក Abdelaziz Djerad បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាល់ហ្សេរី នឹងផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រនិងផ្លូវអាកាសទាំងអស់ ជាមួយអឺរ៉ុប ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារតែបញ្ហាកូរ៉ូណាវីរុស។

តាមសេចក្តីរាយការណ៍ ប្រទេសអាល់ហ្សេរី បាននិយាយកាលពី ថ្ងៃអាទិត្យម្សិលមិញនេះថា ខ្លួននឹងផ្អាករាល់ការធ្វើដំណើរ ចេញចូលទាំងអស់ ជាមួយប្រទេសបារាំង ចាប់ផ្តើមពីថ្ងៃអង្គារ និងបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ Air Algerie នឹងរៀបចំជើងយន្តហោះបន្ទាន់នានា ដើម្បីបញ្ជូនពលរដ្ឋអាល់ហ្សេរី ត្រឡប់មកប្រទេសវិញ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រៅពីប្រទេសអាល់ហ្សេរី នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេស អឺរ៉ុបថ្មីបំផុត ដែលបានរឹតបន្តឹងខ្លាំងក្លាលើការឆ្លងកាត់ព្រំដែន ស្របពេលដែលអឺរ៉ុប កំពុងតែបន្តធ្វើការងារ គ្រប់គ្រងលើការរីករាលដាល ឆ្លងនៃកូរ៉ូណាវីរុស ៕

ប្រែសម្រួល៖ប៉ាង កុង

To Top