ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិនថា ចិននឹងបញ្ជូនអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រ បន្ថែមទៀត ទៅប្រទេសអ៊ីតាលី

ប៉េកាំង៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយ នៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយ នាយករដ្ឋមន្រ្តី អ៊ីតាលី ថា លោក Giuseppe Conte កាលពីល្ងាចថ្ងៃចន្ទថា ប្រទេសចិននឹងបញ្ជូន អ្នកជំនាញ ផ្នែកវេជ្ជសាស្ត្របន្ថែមទៀត ទៅកាន់ប្រទេសអ៊ីតាលី និងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការផ្គត់ផ្គង់ ខាងវេជ្ជសាស្ត្រ និងជំនួយផ្សេងទៀត។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកិច្ចសុន្ទនានោះ លោកស៊ីបានសង្កត់ធ្ងន់ថា ទាំងចិននិងអ៊ីតាលី បានឆ្លងកាត់ ការសាកល្បងធ្ងន់ធ្ងរ នៃការរីករាលដាលនៃជំងឺ COVID-១៩ ថ្មីៗនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោកស៊ី បាននិយាយថា បន្ទាប់ពីការខិតខំ អស់រយៈពេលជាច្រើនខែ ការងារបង្ការនិងទប់ស្កាត់ ជំងឺរាតត្បាត របស់ប្រទេសចិន បានបង្ហាញពីការផ្លាស់ប្តូរ ជាវិជ្ជមាន និងមានការរីកចម្រើន យ៉ាងខ្លាំងសម្រាប់ដំណាក់កាល បច្ចុប្បន្ននេះ។ លោកបានបន្ថែមថា ការស្តារឡើងវិញនៃ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ត្រូវបានពន្លឿនក្នុងពេលតែមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top