ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមរិក មានអ្នកស្លាប់ដោយកូវីដ-១៩ សរុប ៨៥នាក់ ខណៈអ្នកឆ្លងជំងឺកើនដល់ ៤.៦០០ករណី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្មនៅសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួននៃអ្នកមានករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់៤.៦០០ករណី គិតត្រឹមយប់ថ្ងៃចន្ទ ដែលបានកើនឡើងចាង ១.០០០ករណី នៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។

មជ្ឈមណ្ឌលបានឲ្យដឹងថា សរុបមានអ្នកស្លាប់ចំនួន ៨៥នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ហើយជាងពាក់កណ្តាល គឺមកពីរដ្ឋធានីវ៉ាស៊ីនតោន ។ និងនៅរដ្ឋនៃក្រុងញ៉ូវយ៉ក ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់១០នាក់ និងលីហ្វ័រនីញ៉ា មាន៧នាក់ ។

លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទថា សហរដ្ឋអាចទប់ស្កាត់បាននឹងជំងឺCOVID-19 នៅខែកក្កដា ឬខែសីហា ហើយសេដ្ឋកិច្ចរបស់ប្រទេស “អាច” ប្រឈមមុខនឹងការធ្លាក់ចុះ នៅពេលខាងមុខទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top