ព័ត៌មានអន្តរជាតិ

WHO៖ ចំនួននៃអ្នកស្លាប់ នៅទូទាំងពិភពលោក ដោយវីរុសកូរ៉ូណា កើនដល់លើស ១០.០០០នាក់ហើយ

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ចុង សេចក្តីប្រកាសអំពីស្ថានភាព ប្រចាំថ្ងៃគិតត្រឹមយប់ថ្ងៃសៅរ៍ថា ជំងឺCOVID-19 បានសម្លាប់ពលរដ្ឋនៅទូទាំងពិភពលោកអស់ ១១.១៨៤នាក់ហើយ គិតត្រឹមពាក់កណ្តាលយប់ថ្ងៃសុក្រ ដោយចំនួនអ្នកស្លាប់បានកើនឡើង ១.៣៤៤នាក់ ធៀបនឹងថ្ងៃមុន ។

សរុបមានអ្នកឆ្លងជំងឺថ្មីចំនួន ៣២.០០០នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ គិតត្រឹមម៉ោង២៣និង៥៩នាទី ត្រឹមថ្ងៃសុក្រ ដែលនាំឲ្យតួលេខទូទាំងពិភពលោកមានរហូតដល់ ២៦៦.០៧៣ករណី ។

ក្រៅពីប្រទេសចិន ពលរដ្ឋចំនួន ៧.៩២៣នាក់ បានស្លាប់ដោយសារជំងឺនេះ ខណៈដែលវីរុសបានឆ្លងរាលដាល ដល់ប្រទេសចំនួន ១៨១ ហើយតំបន់ជាច្រើនទៀត សរុបមានអ្នកឆ្លងជំងឺ ១៨៤.៦៥៧នាក់ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top