Covid-19

លោក អាបេ៖ ព្រឹត្ដិការណ៍កីឡាអូឡាំពិក អាចនឹងត្រូវលេីកពេល ដោយសារឥទ្ធិពល នៃវីរុសកូរ៉ូណា

តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានលើកឡើង អំពីលទ្ធភាពនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ អាចនឹងត្រូវពន្យារពេល ត្រឹមតែមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានឲ្យដឹងថាខ្លួននឹងសិក្សា ផែនការប្រតិបត្តិការផ្សេងៗគ្នាចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ។

នាយករដ្ឋមន្រ្តីដែលធ្លាប់ បានលេីកឡេីងថា លោកមានបំណងរៀបចំ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនៅក្នុងទំរង់ពេញលេញរបស់ខ្លួន។ ប្រសិនបើមានការលំបាកក្នុង ការរៀបចំការប្រកួតតាមរបៀបនេះ យើងត្រូវសម្រេច ពន្យារពេលដោយផ្តល់ឲ្យ អាទិភាពកំពូលចំពោះ (សុខភាពរបស់អត្តពលិក) ។

លោក អាបេ បានបញ្ជាក់ថា “ទោះបីជា IOC នឹងធ្វើការសម្រេចចិត្ត ចុងក្រោយលើបញ្ហានេះក៏ដោយយើងមាន ទស្សនៈដូចគ្នាថា ការលុបចោលមិនមែន ជាជំរើសនោះទេ” ៕

ដោយ ឈូក បូរ៉ា

To Top
×