Covid-19

រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចមិនប្រកាស មុនទៅអាហ្វហ្គានីស្ថាន ដើម្បីជួយដល់ដំណើរការសន្តិភាព

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ច មិនប្រកាសទុកមុន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងបំបាត់ជម្លោះនយោបាយ ដែលកំពុងតែរួមរឹតរដ្ឋាភិបាលទីក្រុងកាប៊ុល និងធ្វើឲ្យជាប់គំាងកិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់។

លោក Pompeo បានទៅដល់ទីក្រុងកាប៊ុល និងបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani និងលោក Abdullah Abdullah ជាបេក្ខភាពប្រធានាធិបតី កាលពីឆ្នាំមិញ ដែលបានមានវិវាទចំពោះ លទ្ធផលនៃការបោះឆ្នោត។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែមីនា ឆ្នំា២០២០ បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ច ទៅបរទេសជាលើកទីមួយ សម្រាប់លោករដ្ឋមន្ត្រីការបរទេសរូបនេះ ចាប់តាំងពីមានការផ្ទុះឆ្លង រីករាលដាលនៃកូរ៉ូណាវីរុស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×