ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់កូរ៉េខាងត្បូង កើនឡើង ១០ភាគរយ រយៈពេល ២០ថ្ងៃដំបូងនៃខែមីនា

សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ១០ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមីនា ធៀបនឹងឆ្នាំមុនទោះបីមាន​ ការរីករាលដាលនៃមេរោគឆ្លង ថ្មីក៏ដោយ ទិន្នន័យគយបានបង្ហាញ ដែលនាំមុខដោយការ ដឹកជញ្ជូនឈីបនិងរថយន្តបានប្រសើរឡើង។

យោងតាមទិន្នន័យពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ៣០,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមីនា ដែលកើនឡើងពី ២៧,៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមធ្យមប្រចាំថ្ងៃសម្រាប់រយៈពេលនេះបានធ្លាក់ចុះ ០,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការិយាល័យគយកត់សំគាល់ចំនួន ថ្ងៃធ្វើការក្នុងរយៈពេល ដែលបាន លើកឡើងមានដល់ ១៦ភាគរយឆ្នាំនេះ បើប្រៀបធៀបនឹង ១៤.៥ ភាគរយកាលពីឆ្នាំមុន៕

ដោយ ឈូក បូរ៉ា

To Top