បរទេស ៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងចូលរួមក្នុងជំនួបកំពូលក្រុមប្រទេស G20 ដើម្បីពិភាក្សាគ្នា អំពីវិបត្តិកូរ៉ូណាវីរុស តាមលីងវីដេអូ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងមន្ត្រីធនាគារកណ្ដាល របស់ក្រុមប្រទេស G20 បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំ តាមវីដេផ្សេងៗគ្នា កាលពីថ្ងៃចន្ទថា នឹងអភិវឌ្ឍគម្រោងចំណាត់ការមួយ ដើម្បីឆ្លើយតបនឹង ការផ្ទុះរីករាលដាល នៃកូរ៉ូណាវីរុស ។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ប្រទេសរុស្ស៊ី បានប្រកាសករណីឆ្លង កូរ៉ូណាវីរុស ត្រឹមតែ២០០ករណីប៉ុណ្ណោះ ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា គ្មានករណីឆ្លងណាមួយ នៅក្នុងកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង