Covid-19

Breaking News៖ ប្រទេសថៃ ដាក់ចេញច្បាប់ គ្រាមានអាសន្ន និងហាមជនបរទេស ចូលប្រទេស

បរទេស៖ ជនបរទេសនឹងត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសថៃ ក្រោមក្រឹត្យគ្រាមានអាសន្ន ដែលត្រូវបានដាក់ចេញឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតវីរុសកូវីដ១៩។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យគ្រាមានអាសន្ននេះ ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ទី២៥មីនានេះ ហើយនឹងមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមេសា។

ក្រឹត្យនេះហាមឃាត់ជនបរទេសទាំងអស់ពីការចូលនៅគ្រប់ច្រកចូលទាំងអស់ លើកលែងតែការដឹកទំនិញ អ្នកការទូត អ្នកបើកបររថយន្ត អ្នកបើកយន្តហោះ និងអ្នកផ្សេងទៀតដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។

ប្រជាជនថៃដែលជាប់នៅក្នុងប្រទេសផ្សេងទៀតនឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ។

ប្រជាជនដែលមានអាយុក្រោម ៥ ឆ្នាំ និងអាយុលើសពី ៧០ ឆ្នាំ ត្រូវបានលើកទឹកចិត្តអោយស្នាក់នៅក្នុងផ្ទះ ហើយការជួបជុំនៅតាមទីសាធារណៈត្រូវបានហាមឃាត់៕ប្រែសម្រួលៈ ណៃ តុលា

To Top