Covid-19

ចិន រាយការណ៍ថា មានករណីឆ្លងថ្មីមេរោគកូវីដ១៩ ដែលនាំចូល ៦៧ករណី

ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិចិន កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិន ដីគោកបានរាយការណ៍ថា មានករណីនាំចូលថ្មីចំនួន ៦៧ ករណី នៃជំងឺឆ្លងមេរោគថ្មីកូវីដ១៩ (COVID-១៩) កាលពីថ្ងៃពុធ ដែលនាំឱ្យមានករណីនាំចូល សរុបដល់ ៥៤១ ករណី។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម ៦៧ ករណីដែលបាននាំចូលថ្មី គឺ ១៨ ករណី ត្រូវបានរាយការណ៍នៅសៀងហៃ ១២ ករណីនៅតំបន់ស្វយ័ត ម៉ុងហ្គោលី, ១១ ករណីនៅខេត្តក្វាងទុង និង ៦ ករណីនៅខេត្ត ហ្វូជាន និងទីក្រុងប៉េកាំងរៀងៗខ្លួន។ ខេត្ត Shaanxi បានរាយការណ៍ពីករណីចំនួន ៣ ។ តំបន់ថ្នាក់ខេត្ត Tianjin, Zhejiang, Jiangsu និងខេត្ត Yunnan មាន ២ករណី រៀងៗខ្លួន។ តាមខេត្តនានានៃខេត្ត Shanxi, Jilin និងខេត្ត Henan មាន ១ករណី រៀងៗខ្លួន។

គណៈកម្មការបាននិយាយថា កាលពីថ្ងៃពុធចិនដីគោក បានរាយការណ៍ពីករណីសង្ស័យថ្មីចំនួន ៥៨ ករណី ដែលទាំងអស់សុទ្ធតែជាករណីនាំចូល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top