Covid-19

ប្រធានាធិបតីចិន អំពាវនាវឱ្យសកលលោក ធ្វើសង្គ្រាមប្រឆាំងនឹងវីរុស COVID-១៩ ក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញប្រទេស G-២០

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានដំណោះស្រាយជាសកល ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-១៩ ខណៈមេដឹកនាំនៃក្រុមប្រទេស G-២០ បានកោះប្រជុំកំពូលវិសាមញ្ញមួយ ដើម្បីសម្របសម្រួលការឆ្លើយ តបពហុភាគីចំពោះរោគរាតត្បាត។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុងប៉េកាំងថា “វាជាការចាំបាច់សម្រាប់សហគមន៍ អន្តរជាតិដើម្បីពង្រឹងទំនុកចិត្ត ធ្វើសកម្មភាពប្រកបដោយសាមគ្គីភាព និងធ្វើការជាមួយគ្នាក្នុងការឆ្លើយតបរួមគ្នា” ។

ដោយហៅជំងឺឆ្លងធំ ៗ ជាសត្រូវរបស់មនុស្សទាំងអស់ លោកស៊ីបាននិយាយថា សហគមន៍អន្តរជាតិត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងនូវភាពស៊ីចង្វាក់គ្នា ឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យមនុស្សជាតិទទួលបានជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។

កិច្ចប្រជុំកំពូលនេះបានកើតឡើងនៅ ពេលចំនួនអ្នកស្លាប់ជាសកលពីវីរុស ដែលជាជំងឺដែលបណ្តាលមកពី មេរោគឆ្លងថ្មីបានកើនឡើងដល់ ២១.០០០ នាក់ ហើយចំនួននៃការឆ្លងបានកើនឡើងដល់ ៤៨០.០០០ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការរាប់របស់សាកលវិទ្យាល័យ Johns Hopkins ។

នេះជាលើកទី ១ ហើយសម្រាប់មេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំ ៗ ទាំង ២០ នៅលើពិភពលោក ដែលបានបើកកិច្ចប្រជុំកំពូលតាមអ៊ិនធរណេត ចាប់តាំងពីយន្តការដែលធ្លាប់តែប្រមូលផ្តុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុនិងធនាគារកណ្តាល ត្រូវបានលើកឡើងថា ជាវេទិកាឈានមុខគេសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អន្តរជាតិក្នុងឆ្នាំ២០០៨ ។

ដោយសង្កត់ធ្ងន់ទៅលើការរីករាលដាល នៃជំងឺនេះកំពុងរីករាលដាល ពាសពេញពិភពលោក ហើយស្ថានភាពកំពុងរំខាននិងអសន្តិសុខនោះ លោកស៊ី ដែលជាប្រធានាធិបតីចិន បានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការ ឱ្យបានឆាប់រហ័សដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុសនេះ។

លោកបានស្នើឱ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល G20 ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការលើថ្នាំ វ៉ាក់សាំង និងការគ្រប់គ្រងជំងឺរាតត្បាត និងកាត់បន្ថយការឆ្លងឆ្លងពីតាមព្រំដែន។

លោកស៊ី ជិនពីង ក៏បានស្នើគំនិតផ្តួចផ្តើមជំនួយលើវីរុស COVID-19 នៃប្រទេស G20 សម្រាប់ការចែករំលែកព័ត៌មាន និងគោលនយោបាយ និងការសម្របសម្រួលសកម្មភាព កាន់តែប្រសើរឡើង ដោយមានការគាំទ្រពី អង្គការសុខភាពពិភពលោក។

លោកបាននិយាយថា ដោយដឹកនាំទស្សនវិស័យនៃ ការកសាងសហគមន៍មួយ ចែករំលែកអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ប្រទេសចិននឹងត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកការអនុវត្តល្អរបស់ខ្លួន និងផ្តល់ជំនួយនៅក្នុងសមត្ថភាពរបស់ខ្លួន ដល់ប្រទេសដែលរងគ្រោះដោយ ការរីករាលដាលនៃជំងឺនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top