Covid-19

ពូទីន ចេញបញ្ជាឲ្យ ពលរដ្ឋទាំងអស់ ឈប់សម្រាក ដោយទទួលបាន ប្រាក់ខែធម្មតា ចាប់ពីសប្តាហ៍ក្រោយទៅ

មូស្គូ៖ ​ទីភ្នាក់ងារចិនស៊ិនហួ​ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍​ទី២៦​ ខែមីនានេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក ពូទីន បានចេញបញ្ជាយ៉ាងតឹងរឹងមួយថា ពលរដ្ឋទាំងអស់របស់ខ្លួន ត្រូវតែឈប់សម្រាកពីការងារ ចាប់ពីសប្តាហ៍ក្រោយតទៅ ប៉ុន្តែនៅតែអាចទទួលបានប្រាក់កម្រៃធម្មតា ធ្វើយ៉ាងណាដើម្បី កាត់បន្ថយការឆ្លងរាលដាល នៃកូរ៉ូណាឲ្យបានតិចបំផុត។

ថ្លែងទៅកនា់ក្រុមអ្នកកាសែត ក្នុងស្រុកនៅថ្ងៃដដែលនេះ លោកប្រធានាធិបតី បានមានប្រសាសទៀតថា ទោះបីជាយ៉ាងណាក្តីអង្គភាព សំខាន់ដូចជាមន្ទីរពេទ្យហាងលក់ថ្នាំពេទ្យ ធនាគារមធ្យោបាយធ្វើដំណើរ សាធារណៈព្រមទាំងវិទ្យា និងអង្គភាពរដ្ឋាភិបាលទាំងឡាយ នៅតែបន្តធ្វើប្រតិបត្តិការដូចធម្មតា។

លោកពួទីនក៏បានអំពាវនាវផងដែរ ធ្វើយ៉ាងណាឲ្យមានស្ថេរភាពការងារ នៅក្នុងប្រទេសទោះបីជា មនុស្សជាច្រើននឹងត្រូវសម្រាក នៅផ្ទះក្តីហើយក៏បានស្នើឲ្យ មានការតម្លៃប្រាក់លើកទឹកចិត្ត សម្រាប់មនុស្សស្រីទាំងឡាយណា ដែលមានកូនតូចៗនៅក្នុងបន្ទុក ព្រមទាំងការកាត់បន្ថយពន្ធ លើប្រាក់ចំណូលផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top