Covid-19

ម៉ូដែលល្បី Heidi Klum ត្រូវរស់នៅតែឯងអស់ ១៤ថ្ងៃ ព្រោះសង្ស័យឆ្លង Covid19

អាមេរិក៖ តារាម៉ូដែលដ៏ល្បីល្បាញ Heidi Klum ដែលគ្រប់គ្នាស្គាល់ច្បាស់ថាជា គណកម្មការក្នុងកម្មវិធី “America’s Got Talent ” បានស្នាក់នៅដាច់ពីគ្រួសារអស់ពេល ១៤ថ្ងៃ ព្រោះសង្ស័យឆ្លង Covid19 ជាអ្វីដែលពិភពលោក ទាំងមូលកំពុងភ័យខ្លាច។

ជាលទ្ធផលក្រោយឆ្លងកាត់ ការធ្វើតេស្តតារាវ័យ៤៣ឆ្នាំ Heidi Klum មិនមានជម្ងឺ Covid19 នោះទេគឺនាងគ្រាន់តែផ្តាស់សាយធម្មតាប៉ុនណោះ តែដោយសារក្តីបារម្ភនាង សម្រេចចិត្តនៅដាច់ពីស្វាមីTom Kaulitz អស់ពេល២ សប្តាហ៍ ។ ក្រោយទទួលលទ្ធផលអវិជ្ជមាន Covid ១៩ Heidi បានបង្ហោះរូបថតដេកលើស្មៅមួយសន្លឹកក្នុង Instagram ហើយពេលត្រូវ Fan ចូលComment សួរនាំពីសុខភាពនាងបានឆ្លើយថា “វាគ្រាន់តែជាជម្ងឺផ្តាសាយធំ ពេលនេះខ្ញុំបានធូស្បើយច្រើនហើយ ផ្ញើរក្តីស្រលាញ់ទៅអ្នកទាំងអស់គ្នាផង” ។

ថ្មីៗកន្លងទៅនេះ Heidi បានធ្វើអោយអ្នកគាំទ្រភ័យគ្រប់គ្នាព្រោះនាង ងើបទៅអង្គុយដាច់ពីតុ គណកម្មការ “America’s Got Talent ” ព្រោះមានអារម្មណ៍មិនស្រួលខ្លួន ហើយក្រោយមកក្រុមការងាររបស់នាង The Project Runway បានប្រកាសថា Heidi គ្រុនក្តៅ ហើយនាងត្រូវរស់នៅ ម្នាក់ឯងក្នុងផ្ទះ ១៤ ថ្ងៃដើម្បីតាមដានស្ថានភាពជម្ងឺ តែពេលនេះនាងអស់ក្តីបារម្ភហើយ ៕

ដោយ៖ ទូច សុខលីដា

To Top