Covid-19

កូរ៉េខាងត្បូង ជាប្រទេសមួយកំពុង ទទួលភាពល្បីល្បាញ ក្នុងការដោះស្រាយវិបត្ដិជំងឺកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថាលោកបានលឺច្រើនណាស់អំពីប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីមានការផ្ទុះឡើង នៃវីរុសកូវីដ-១៩នេះ ខណៈដែលការដោះស្រាយរបស់ប្រទេស ដែលមានឈ្មោះថា COVID-19 ត្រូវបានគេសរសើរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងកន្លែងផ្សេងទៀត។

ក្នុងអំឡុងពេលនៃសន្និសីទកាសែត ប្រចាំថ្ងៃរបស់សេតវិមាន ស្តីអំពីវីរុសឆ្លងកូវីដ-១៩នេះលោក ត្រាំ ក៏បានលេីកឡេីងផងដែរថា លោកមានទំនាក់ទំនងល្អជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ប៉ុន្តែបានទទូចថា សហរដ្ឋអាមេរិកកំពុងធ្វើការងារ បានល្អប្រសើរជាងប្រទេសកូរ៉េខាងត្បូង ដោយធ្វើតេស្តរកមេរោគឆ្លង បន្ថែមទៀត។

ប្រធានាធិបតីអាមេរិករូបនេះ បានអួតតាំងពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានធ្វេីតេស្ដ មនុស្សជាច្រើនក្នុងរយៈពេល ៨ថ្ងៃច្រើនជាងប្រទេសកូរ៉េខាងត្បូង ដែលបានធ្វើក្នុងរយៈពេល ៨ សប្តាហ៍ ប៉ុន្តែការអះអាងនេះត្រូវបានបង្ហាញថា មិនត្រឹមត្រូវហើយក៏ថយចុះ ដោយសារភាពខុសគ្នាដ៏ធំនៃប្រជាជន៕

ដោយ ឈូក បូរ៉ា

To Top