ព័ត៌មានអន្តរជាតិ

សេវារថភ្លើង ដែលភ្ជាប់រវាងចិន ទីក្រុង វូហាន ទៅអឺរ៉ុប បន្តប្រតិបត្តិការឡើងវិញ ដោយការចាប់ផ្តើមដឹកទំនិញ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តទៅដល់អឺរ៉ុប ក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់

វូហាន៖ រថភ្លើងដឹកទំនិញ ដែលភ្ជាប់រវាងចិន – អឺរ៉ុប បានដឹកគ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ក្នុងចំណោម ឧបករណ៍ផ្សេងទៀតនោះ គឺបានចាកចេញពីទីក្រុង វូហាន ហើយនៅថ្ងៃសៅរ៍ ដែលក្រុងនេះជារដ្ឋធានីនៃខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន កន្លែងដែលជាចំណុងផ្ទុះឡើងដំបូងនៃវីរុសកូវីដ១៩។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រថភ្លើងបានចាកចេញពីស្ថានីយ៍ផ្លូវដែក កុងតឺន័រ Wujiashan ក្នុងទីក្រុង វូហាន កាលពីនៅម៉ោង ១០ ព្រឹកថ្ងៃសៅរ៍ឆ្ពោះទៅប្រទេសអាល្លឺម៉ង់ ដែលការចាកចេញនេះ គឺគេបានកត់សម្គាល់ពីការបន្តសេវាកម្មរថភ្លើងដឹកទំនិញចិន – អឺរ៉ុប នៅទីក្រុង វូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃ វីរុស COVID-១៩ ។

លោក Tu Shanfeng ប្រធានក្រុមប្រឹក្សាភិបាលនៃកំពង់ផែវូហាន និងក្រុមហ៊ុនអភិវឌ្ឍន៍ដឹកជញ្ចូន Co., Ltd បាននិយាយថា តម្លៃទំនិញសរុបដែលដឹកតាមរថភ្លើងនេះ មានតម្លៃប្រហែល ២២ លានយ័ន (៣,១ លានដុល្លារអាមេរិក) រួមទាំងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ គ្រឿងបន្លាស់រថយន្ត ផលិតផលអេឡិចត្រូនិក និងសរសៃផ្នែកគមនាគមន៍អុបទិក។

ក្នុងចំណោមទំនិញទាំងនោះមាន សរុប ១៦៦,៤ តោន នៃក្រណាត់មិនមែនត្បាញផ្នែកវេជ្ជសាស្រ្ត កន្សែងវះកាត់បម្រើឱ្យផ្នែកពេទ្យ កម្រាលតុពេទ្យ និងថង់ផ្លាស្ទិកត្រូវបានផលិតនៅក្នុងទីក្រុងនានាដូចជានៅ ទីក្រុង យីចាង ទីក្រុង វូហាន និងតំបន់ Xishui ស្ថិតនៅក្រោមទីក្រុង Huanggang ។

រថភ្លើងនឹងទៅ ដល់ទីក្រុង Duisburg របស់អាល្លឺម៉ង់ក្នុងរយៈពេលប្រហែល ១៥ ថ្ងៃ។ ទំនិញទាំងនោះនឹងត្រូវដឹកជញ្ជូនទៅប្រទេសអាឡឺម៉ង់ បារាំង ហុងគ្រី សាធារណរដ្ឋឆែក និងប្រទេស ប៉ូឡូញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top