បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងរដ្ឋាភិបាលក្នុងទីក្រុងការ៉ាកាស នាពេលថ្មីៗនេះ បានធ្វើច្រានចោល នូវបទចោទប្រកាន់ អំពីការជួញដូរគ្រឿងញៀន របស់អាមេរិក ដោយលើកឡើងថា ពួកគេពិតកំពុង តែធ្វើការប្រយុទ្ធ យ៉ាងសកម្ម ប្រឆាំងនឹងជំនួញ គ្រឿងញៀន។
អគ្គមេធាវីសហរដ្ឋអាមេរិក លោក William Barr បានប្រកាសបទចោទប្រកាន់ កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទលោក ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់មួយចំនួន ផ្សេងទៀតនៅក្នុងជួរ រដ្ឋាភិបាលរបស់លោក ហើយបទចោទប្រកាន់នោះ បានចោទប្រកាន់ថា ពីបទជួយគ្រប់គ្រង និងដឹកនាំកិច្ចប្រឹងប្រែង ក្នុងការរត់ពន្ធកូកាអ៊ីន ចូលទៅក្នុងសហរដ្ឋអាមេរិក។
ប៉ុន្តែនៅពេលថ្មីៗនេះ លោកប្រធានាធិបតី វេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ បានធ្វើការឆ្លើយតបវិញ ដោយលោកមានប្រសាសន៍ថា រដ្ឋបាលរបស់លោក បានដឹកនាំតំបន់ក្នុងសង្គ្រាម ប្រឆាំងគ្រឿងញៀន និងបង្ហាញនូវជំនឿទុកចិត្តលើ តួនាទីរបស់ខ្លួន នៅក្នុងដំណើរការ សន្តិភាពកូឡំប៊ី៕