ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ដឹកបុគ្គលិកពេទ្យ នៅហ្វីលីពីន, ស្លាប់៨នាក់ រួមទាំងជនជាតិអាមេរិកម្នាក់ និងកាណាដាម្នាក់ ផងដែរ

ម៉ានីល៖ ក្រុមមន្រ្តីបាននិយាយថា យន្តហោះដឹកបុគ្គលិកពេទ្យមួយគ្រឿងបានផ្ទុះឡើងអំឡុងពេលហោះឡើង នៅរដ្ឋធានីរបស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (២៩ មីនា) ដោយបានសម្លាប់អ្នកដំណើរនិងនាវិកទាំងអស់ ៨ នាក់រួមទាំងជនជាតិអាមេរិកម្នាក់ និងកាណាដាម្នាក់ ផងដែរ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ Lionair ដែលគ្រប់គ្រងដោយសេវាកម្មជួល ដែលបានចុះបញ្ជីនៅប្រទេសហ្វីលីពីន ឈ្មោះ Lionair ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Haneda ប្រទេសជប៉ុន ប៉ុន្តែបានផ្ទុះឆេះនៅចុងនៃផ្លូវរត់នៅប្រហែលម៉ោង ៨ យប់ នៅព្រលានយន្តហោះសំខាន់របស់ទីក្រុងម៉ានីល គឺអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ។ 

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី Lion Air បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបញ្ជាក់យ៉ាងច្បាស់ថា វាមិនទាក់ទងនឹង Lionair ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលទេ។

ផ្ទាំងពាណិជ្ជកម្ម

វីដេអូបានបង្ហាញផ្សែង ហុយយ៉ាងខ្លាំង ហុយឡើងលើមេឃនៅពេលដែលក្រុមអ្នកពន្លត់អគ្គិភ័យ បាននាំគ្នាអន្តាគមន៍បាញ់ពន្លត់។

សូមជម្រាបថា យន្តហោះម៉ាស៊ីន២ West Wind 24 បានដឹកបុគ្គលិកពេទ្យ ៣ នាក់បុគ្គលិកអាកាសយានិក ៣ នាក់ អ្នកជំងឺម្នាក់ និងដៃគូម្នាក់ទៀត។ នេះបើតាមលោក Richard Gordon សមាជិកព្រឹទ្ធសភា និងជាប្រធានកាកបាទក្រហមហ្វីលីពីន បាននិយាយនៅលើធ្វីធើរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top