ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ប្រកាសវិធានការហាម ការធ្វើដំណើរកាន់តែតឹងរឹងឡើង ដើម្បីទប់ស្កាត់កូរ៉ូណាវីរុស

បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានប្រកាសវិធានការដាក់បម្រាមធ្វើដំណើរកាន់តែតឹងរឹងឡើង ដែលនឹងបង្ខំបុគ្គលិកការងារមិនចាំបាច់ទាំងអស់ ស្នាក់នៅផ្ទះ សម្រាប់រយៈពេលពីរសប្ដាហ៍បន្ទាប់ ស្របពេលដែលរដ្ឋាភិបាល រាយការណ៍ការស្លាប់ថ្មី បណ្ដាលពីកូរ៉ូណាវីរុសចំនួន ៨៣២នាក់ទាំងយប់។ 

ចំណាត់ការដ៏ថ្មីបំផុត ដើម្បីប្រយុទ្ធនឹងវីរុសថ្មី នៅក្នុងប្រទេសអេស្ប៉ាញ ជាប្រទេសរងផលប៉ះពាល់ ធ្ងន់ធ្ងលំដាប់ទីពីរនៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលីនេះ នឹងត្រូវបានអនុម័តនៅក្នុង កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃអាទិត្យនេះ ហើយនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី១៩ ខែមេសា។ 

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាដល់ប្រទេសជាតិទាំងមូល នៅលើកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះ អនុញ្ញាតឲ្យយើងកាត់បន្ថយចំនួនអ្នកឆ្លង ឲ្យកាន់តែមានចំនួនតិចចុះ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top