Covid-19

អ្នកជាសះស្បើយ ពីវីរុសកូរ៉ូណានៅអ៊ីតាលី កើនឡើងដល់ ១២.៣៨៤នាក់ ខណៈអ្នកឆ្លងមាន ៩២.៤៧២ នាក់

រ៉ូម៖ យោងតាមទិន្នន័យថ្មីដែល ចេញផ្សាយដោយនាយកដ្ឋានការពារជនស៊ីវិល បានឱ្យដឹងថា ជំងឺរាតត្បាតឆ្លងរាលដាល កូវីដ១៩ បានធ្វើឱ្យមនុស្ស ១០.០២៣ នាក់ស្លាប់ នៅក្នុងប្រទេសអ៊ីតាលី គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការឆ្លងសរុបកើនឡើងដល់ ៩២.៤៧២ នាក់។ យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺបានជាសះស្បើយពីជំងឺនេះ កើនឡើងដល់ចំនួន ១២.៣៨៤នាក់ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងក្នុងសន្និសីទកាសែតតាមទូរទស្សន៍ពេលយប់លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារជនស៊ីវិលបានបញ្ជាក់ថា មានអ្នកឆ្លងមេរោគថ្មីចំនួន ៣,៦៥១ នាក់ កាលពីថ្ងៃសៅរ៍ បើប្រៀបធៀបទៅនឹងថ្ងៃសុក្រ ដែលនាំឱ្យមានករណីឆ្លងនៅទូទាំងប្រទេសដល់ ៧០.០៦៥ ករណី។

លោកបានបន្ថែមថា កាលពីថ្ងៃសៅរ៍ ក៏មានអ្នកជំងឺចំនួន ១,៤៣៤ នាក់ បានជាសះស្បើយផងដែរ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១២ ៣៨៤នាក់ ។

ផ្ទាំងពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកស្លាប់ដោយសារវីរុសកាចសាហាវនេះ កាលពីថ្ងៃសៅរ៍មានចំនួន ៨៨៩ នាក់ ដែលនាំឱ្យមានអ្នកស្លាប់សរុប ១០.០២៣ នាក់ចាប់តាំងពីការរាតត្បាតដំបូងបានកើតឡើងនៅតំបន់ភាគខាងជើងរ បស់ប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២១ ខែកុម្ភៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top