Covid-19

សាកលវិទ្យាល័យ Johns Hopkins៖ នៅអាមេរិកស្លាប់ជាង ២.០០០នាក់ ដោយសារវីរូសកូរ៉ូណា និងមានអ្នកឆ្លង ១២១.០០០នាក់

វ៉ាស៊ីនតោន៖  សហរដ្ឋអាមេរិកបានរាយការណ៍ថា មានមនុស្សស្លាប់ជាង ២.០០០ នាក់។ នេះបើយោងតាមការសរុបទិន្នន័យថ្មីដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងវិស្វកម្ម នៃសាកលវិទ្យាល័យ Johns Hopkins (CSSE) ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការបង្ហញរបស់ CSSE ថា គិតត្រឹមម៉ោង ៦ និង ៤០ នាទីល្ងាច នៅថ្ងៃសៅរ៍ មានករណីឆ្លងជាង ១២១.០០០ ករណីនៅសហរដ្ឋអាមេរិក និងមានអ្នកស្លាប់ ២.០១០ នាក់។

ករណីឆ្លងនៅរដ្ឋញូវយ៉កបានឡើងដល់ ៥២,០០០ករណី បន្ទាប់មកគឺរដ្ឋ New Jersey និង California ដែលមាន ១១.១២៤ និង ៥.០៦៥ ករណីរៀងៗខ្លួន។

នៅពេលដែលករណីកូវីដ១៩ បានបន្តកើនឡើង ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបង្កើតគំនិតមួយកាលពីថ្ងៃសៅរ៍ នៃការដាក់ឱ្យនៅដាច់ឆ្ងាយពីគេ ដែលអាចប្រតិបត្តិបាន ចំពោះការធ្វើដំណើរសម្រាប់តំបន់ ដែលរងគ្រោះខ្លាំងបំផុត។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅសេតវិមានថា “មនុស្សមួយចំនួនចង់ឃើញ ទីក្រុងញូវយ៉កត្រូវបាន ដាក់ឲ្យ នៅដាច់ដោយឡែក ពីព្រោះវាជាចំណុចក្តៅ ។ រដ្ឋ ញូវយ៉ក រដ្ឋញូវជឺស៊ី ប្រហែលជាកន្លែងមួយ ឬពីរកន្លែងផ្សេងទៀតនៃរដ្ឋ Connecticut ត្រូវបានផ្តាច់ចេញឱ្យនៅដោយឡែក។ ខ្ញុំកំពុងគិតអំពីរឿងនេះ នៅពេលនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top