សេអ៊ូល ៖ កាសែតសំខាន់ របស់ប្រទេសនេះ បានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង បានកៀងគរមជ្ឈមណ្ឌលស្រាវជ្រាវវរជន ដើម្បីបង្កើតវិធានការណ៍វិទ្យាសាស្ត្រ ដើម្បីការពារការផ្ទុះឡើង នៃវីរុសកូវីដ-១៩នេះ និងជំងឺឆ្លងផ្សេងៗទៀត។
ប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍ អំពីករណីនៃការឆ្លងវីរុសកូវីដ-១៩ នោះទេប៉ុន្តែខ្លួនបានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ទូទាំងប្រទេស ដើម្បីការពារកុំឲ្យវីរុសនេះ ផ្ទុះឡើងលើទឹកដីរបស់ខ្លួន តាមរយៈការគ្រប់គ្រងព្រំដែនកាន់តែខ្លាំង និងដំណើរការ នៃការដាក់ឲ្យនៅដាច់ឆ្ងាយ។
កាសែត Rodong Sinmun បានចុះផ្សាយថា ក្រុមអ្នកស្រាវជ្រាវ មកពីការិយាល័យជីវគីមី និងកសិកម្មនៅឯបណ្ឌិតសភាវិទ្យាសាស្ត្រ របស់រដ្ឋត្រូវបានបញ្ជូន ទៅស្រុកនីមួយៗក្នុងខេត្តជាង ១០ ដើម្បីធ្វើតេស្តរកការឆ្លងជំងឺកូវីដ-១៩ ៕
ដោយ ឈូក បូរ៉ា